គោលការណ៍បង្វិលសងប្រាក់
រយៈពេលអាចត្រឡប់ទំនិញ (Return Window)
យើងទទួលយកការបង្វិលត្រឡប់ទំនិញមកវិញក្នុងរយៈពេល 5 ថ្ងៃធ្វើការ (មិនរាប់បញ្ចូលថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទទួលបានទំនិញ។
វិធីត្រឡប់ទំនិញ (How to Return)
- អ្នកអាចធ្វើបានតាមគណនីរបស់អ្នកលើអនឡាញ ឬទាក់ទងទៅកាន់សេវាកម្មអតិថិជន
- សូមផ្តល់ លេខបញ្ជាទិញ (Order Number) របស់អ្នក
- អ្នកអាចទាក់ទង Support តាម អ៊ីមែល ឬ Chat
សូមចំណាំ៖
ករណីការបញ្ជាទិញរបស់អ្នកបានលើសពី $50 មានន័យថាអ្នកទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ។ ប្រសិនបើអ្នកចង់បង្វិលអីវ៉ាន់ត្រលប់មកវិញ នោះយើងដកយកថ្លៃដឹកជញ្ជូនចេញ ទឹកប្រាក់ដែលនៅសល់យើងនឹងប្រគល់ត្រលប់ជូនវិញ។ធ្វើឱ្យតម្លៃការបញ្ជាទិញរបស់អ្នកនៅសល់ក្រោម $50 ថ្លៃដឹកជញ្ជូនដើម (ឧ. ថ្លៃដឹកអន្តរជាតិ) នឹងត្រូវបានកាត់ចេញពីប្រាក់សងវិញ។
លក្ខខណ្ឌនៃទំនិញត្រឡប់ (Condition of Returned Items)
សម្រាប់ហេតុផលអនាម័យ និងសុវត្ថិភាព ផលិតផលថែរក្សាស្បែក និងគ្រឿងសំអាង ត្រូវតែ៖
- មិនទាន់បើក
- មិនបានប្រើ
- ត្រាសុវត្ថិភាពនៅស្ថិតស្ថេរ
- មានកញ្ចប់ដើមពេញលេញ
ផលិតផលដែលបានបើក ឬប្រើរួច មិនអាចបង្វិលត្រឡប់មកវិញ ឬសងប្រាក់វិញបានទេ (លើកលែងតែមានបញ្ហាគុណភាពដែលបញ្ជាក់បាន)។
ការសងប្រាក់ និងការកាត់ចេញ (Refunds & Deductions)
- អ្នកត្រូវផ្ញើទំនិញត្រឡប់ជាមុនសិន
- យើងនឹងពិនិត្យស្ថានភាពទំនិញដោយដៃ
- ដំណើរការប្រើពេលប្រហែល 7–10 ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានទំនិញ
- បន្ទាប់ពីអនុម័ត ប្រាក់នឹងត្រូវសងទៅវិធីបង់ប្រាក់ដើម
យើងនឹងជូនដំណឹងនៅពេលទទួល និងពិនិត្យទំនិញរួច ហើយប្រាប់ថាតើអនុម័តសងប្រាក់ឬអត់។ ប្រសិនបើអនុម័ត ប្រាក់នឹងត្រូវសងវិញក្នុងរយៈពេល 10 ថ្ងៃធ្វើការ។ សូមចំណាំថា ធនាគារ ឬកាតឥណទាន អាចចំណាយពេលបន្ថែមក្នុងការដំណើរការ។
ថ្លៃដឹកជញ្ជូនមិនត្រូវបានសងវិញទេ។
ការស្នើបង្វិលអីវ៉ាន់ត្រឡប់មិនបានជោគជ័យ (Failed Returns)
បើករណីទំនិញឬអីវ៉ាន់ មិនតំរូវអោយសងប្រាក់វិញ (ឧ. ត្រាបែកឬស្នាមបិទដែររបើកហើយ មានសញ្ញាថាជាអីវ៉ាន់ដែលបានប្រើប្រាស់ ឬមិនគោរពគោលការណ៍)
- ទំនិញអាចត្រូវបានផ្ញើត្រឡប់ទៅអតិថិជនវិញ
- ថ្លៃដឹកក្នុងស្រុកនឹងត្រូវបានកាត់ចេញឬអតិថិជនជាទទួលខុសត្រូវ
Support នឹងទាក់ទងអ្នកសម្រាប់រៀបចំការផ្ញើត្រឡប់។
ការជំនួសផលិតផល (Product Replacements)
បើទំនិញខូច ឬខូចខាតពេលដឹកជញ្ជូន (មិនមែនកំហុសអតិថិជន) យើងនឹងជំនួសឥតគិតថ្លៃ។
- ទាក់ទង Support ក្នុងរយៈពេល Return Window (ភ្ជាប់លេខបញ្ជាទិញ រូបភាព និងការពិពណ៌នា)
- យើងពិនិត្យក្នុង 1–2 ថ្ងៃធ្វើការ
- ក្នុងករណីខ្លះ យើងអាចទាមទារឱ្យអតិថិជនផ្ញើត្រឡប់ផលិតផលខូច មុនពេលអនុម័ត។ ក្នុងករណីនេះ អតិថិជនមិនត្រូវបង់ថ្លៃបន្ថែមទេ — ការណែនាំអំពីការត្រឡប់ផលិតផលមកវិញ នឹងត្រូវផ្តល់ដោយ Support។
- បន្ទាប់ពីបានពិនិត្យបញ្ជាក់ ការជំនួសផលិតផលថ្មីនឹងត្រូវអនុម័ត ហើយយើងនឹងផ្ញើទៅអតិថិជនដោយឥតគិតថ្លៃ។
ក្នុងករណីដែលមិនមានសញ្ញាខូចខាតច្បាស់លាស់លើផលិតផល ការស្នើសុំជំនួសនឹងត្រូវបានបដិសេធ។ ផលិតផលណាដែលបានផ្ញើមកឱ្យយើងពិនិត្យ អាចត្រូវបានផ្ញើត្រឡប់ទៅអតិថិជនវិញ ដោយកាត់ថ្លៃដឹកជញ្ជូនក្នុងស្រុក។
ការបញ្ចុះតម្លៃ Bundle (Promotional Bundle Discounts)
ការបញ្ចុះតម្លៃអនុវត្តតែពេលជាវជាឈុត Bundle ទាំងមូល។
បើចង់បង្វិលត្រឡប់ផលិតផលតែមួយមុខក្នុងចំណោមឆុតណាមួយ → ការបញ្ចុះតម្លៃត្រូវបានលុបចោល
ផលិតផលផ្សេងទៀតដែលនៅសល់នឹងគិតតម្លៃធម្មតាទៅតាមតម្លៃលក់ជាក់ស្តែង។បើប្រាក់សងវិញមិនគ្រប់ អ្នកត្រូវបង់បន្ថែមចំនួនខ្វះ។
ការដឹកជញ្ជូនត្រឡប់ (Return Shipping)
ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ករណីមានសិទ្ធិ ឬក្នុងគោលការណ៌របស់យើង។
Support នឹងផ្តល់ការណែនាំ។
ទំនិញមិនអាចសងប្រាក់ (Non-Refundable Items)
- Gift cards និង e-gift certificates
- ទំនិញ Final sale (បានសម្គាល់ពេលទិញ)
ចំណាំបន្ថែម (Additional Notes)
- យើងរក្សាសិទ្ធិក្នុងការកំណត់ ឬបដិសេធការត្រឡប់ ក្នុងករណីប្រើប្រាស់មិនត្រឹមត្រូវ
- ត្រូវមានភស្តុតាងការទិញ (លេខបញ្ជាទិញ)