ការដឹកជញ្ជូន
1. រយៈពេលដំណើរការបញ្ជាទិញ
ការបញ្ជាទិញទាំងអស់នឹងត្រូវបានដំណើរការនៅក្នុងរយៈពេល 1–3 ថ្ងៃធ្វើការ (មិនរាប់បញ្ចូលថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកសាធារណៈ) បន្ទាប់ពីអ្នកទទួលបានអ៊ីមែលបញ្ជាក់ការបញ្ជាទិញ។
សូមចំណាំ៖
- ការបញ្ជាទិញអាចចំណាយពេលយូរជាងធម្មតា ក្នុងអំឡុងពេលរដូវកាលមានតម្រូវការខ្ពស់ ចំពេលប្រូម៉ូសុីនផ្សព្វផ្សាយ ឬស្ថានភាពណាកើតឡើងមិនបានរំពឹងទុក។
- អ្នកនឹងទទួលបានការជូនដំណឹង នៅពេលការបញ្ជាទិញរបស់អ្នកត្រូវបានដឹកផ្ញើចេញ។
2. ប្រភពដឹកជញ្ជូន
ការបញ្ជាទិញត្រូវបានដឹកជញ្ជូនពី ប្រទេសកូរ៉េខាងត្បូង។
3. គោលដៅដឹកជញ្ជូន
បច្ចុប្បន្ន យើងដឹកជញ្ជូនទៅ៖
- ប្រទេសកម្ពុជា
4. រយៈពេលដឹកជញ្ជូនប៉ាន់ស្មាន
ការដឹកជញ្ជូនទាំងអស់ត្រូវបានផ្ញើពីកូរ៉េទៅកម្ពុជារៀងរាល់ថ្ងៃសុក្រ។
- ពីកូរ៉េទៅកម្ពុជា៖ ប្រហែល 5 ទៅ 7 ថ្ងៃ
- ពីកម្ពុជាទៅអតិថិជន៖ ប្រហែល 1 ទៅ 2 ថ្ងៃ
សូមចំណាំ៖ រយៈពេលដឹកជញ្ជូនគឺជាការប៉ាន់ស្មានប៉ុណ្ណោះ មិនអាចធានាបានទេ។
5. ថ្លៃដឹកជញ្ជូន
ថ្លៃដឹកជញ្ជូនត្រូវបានគិតជាតម្លៃថេរ សម្រាប់មួយការបញ្ជាទិញ។
- ថ្លៃដឹកជញ្ជូនអាចត្រូវបានលើកលែង អាស្រ័យលើតម្លៃការបញ្ជាទិញ
- សូមពិនិត្យទំព័រផលិតផល ឬទំព័រ Cart/Checkout សម្រាប់ព័ត៌មានលម្អិត
សូមចំណាំ៖ ថ្លៃដឹកជញ្ជូនទាំងអស់មិនអាចសងវិញបានទេ។
6. ពន្ធ និងគយ
ពន្ធ និងថ្លៃគយទាំងអស់ ត្រូវបានគ្រប់គ្រងដោយ Corea Care (DDP)។
7. ព័ត៌មានតាមដាន (Tracking)
លេខតាមដានអំពីការដឹកជញ្ជូននឹងមាន បន្ទាប់ពីការបញ្ជាទិញមកដល់ប្រទេសកម្ពុជា។
8. ការពន្យារពេល និងកញ្ចប់បាត់បង់
យើងមិនទទួលខុសត្រូវចំពោះការពន្យារពេល ដោយសារហេតុផលដូចជា៖
- ក្រុមហ៊ុនដឹកជញ្ជូន
- ការត្រួតពិនិត្យគយ
- អាកាសធាតុ
- ព្រឹត្តិការណ៍ក្រៅការគ្រប់គ្រងរបស់យើង
បើកញ្ចប់របស់អ្នកពន្យារពេលយូរ ឬមើលទៅបាត់បង់ សូមទាក់ទងមកយើង ហើយយើងនឹងជួយទាក់ទងទៅក្រុមហ៊ុនដឹកជញ្ជូន។
9. អាសយដ្ឋានមិនត្រឹមត្រូវ
សូមប្រាកដថា អាសយដ្ឋានដឹកជញ្ជូនរបស់អ្នកត្រឹមត្រូវ នៅពេល Checkout។
Corea Care មិនទទួលខុសត្រូវចំពោះ៖
- ការបញ្ជាទិញដែលត្រូវបានដឹកទៅអាសយដ្ឋានខុស ដែលផ្តល់ដោយអតិថិជន
- កញ្ចប់ដែលត្រូវបានត្រឡប់វិញ ដោយសារអាសយដ្ឋានមិនពេញលេញ ឬមិនត្រឹមត្រូវ
ថ្លៃដឹកជញ្ជូនបន្ថែម អាចត្រូវបានគិត សម្រាប់ការដឹកជញ្ជូនឡើងវិញ។
10. ទំនាក់ទំនងយើងខ្ញុំ
សម្រាប់សំណួរណាមួយ សូមទាក់ទងមកយើងតាម៖
- អ៊ីមែល៖ support@coreacare.com
- Telegram៖ @coreacare