គោលការណ៍បង្វិលសងប្រាក់

រយៈពេលអាចត្រឡប់ទំនិញ (Return Window)

យើងទទួលយកការបង្វិលត្រឡប់ទំនិញមកវិញក្នុងរយៈពេល 5 ថ្ងៃធ្វើការ (មិនរាប់បញ្ចូលថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទទួលបានទំនិញ។

វិធីត្រឡប់ទំនិញ (How to Return)

  • អ្នកអាចធ្វើបានតាមគណនីរបស់អ្នកលើអនឡាញ ឬទាក់ទងទៅកាន់សេវាកម្មអតិថិជន
  • សូមផ្តល់ លេខបញ្ជាទិញ (Order Number) របស់អ្នក
  • អ្នកអាចទាក់ទង Support តាម អ៊ីមែល ឬ Chat

សូមចំណាំ៖
ករណីការបញ្ជាទិញរបស់អ្នកបានលើសពី $50 មានន័យថាអ្នកទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ។ ប្រសិនបើអ្នកចង់បង្វិលអីវ៉ាន់ត្រលប់មកវិញ នោះយើងដកយកថ្លៃដឹកជញ្ជូនចេញ ទឹកប្រាក់ដែលនៅសល់យើងនឹងប្រគល់ត្រលប់ជូនវិញ។ធ្វើឱ្យតម្លៃការបញ្ជាទិញរបស់អ្នកនៅសល់ក្រោម $50 ថ្លៃដឹកជញ្ជូនដើម (ឧ. ថ្លៃដឹកអន្តរជាតិ) នឹងត្រូវបានកាត់ចេញពីប្រាក់សងវិញ។

លក្ខខណ្ឌនៃទំនិញត្រឡប់ (Condition of Returned Items)

សម្រាប់ហេតុផលអនាម័យ និងសុវត្ថិភាព ផលិតផលថែរក្សាស្បែក និងគ្រឿងសំអាង ត្រូវតែ៖

  • មិនទាន់បើក
  • មិនបានប្រើ
  • ត្រាសុវត្ថិភាពនៅស្ថិតស្ថេរ
  • មានកញ្ចប់ដើមពេញលេញ

ផលិតផលដែលបានបើក ឬប្រើរួច មិនអាចបង្វិលត្រឡប់មកវិញ ឬសងប្រាក់វិញបានទេ (លើកលែងតែមានបញ្ហាគុណភាពដែលបញ្ជាក់បាន)។

ការសងប្រាក់ និងការកាត់ចេញ (Refunds & Deductions)

  • អ្នកត្រូវផ្ញើទំនិញត្រឡប់ជាមុនសិន
  • យើងនឹងពិនិត្យស្ថានភាពទំនិញដោយដៃ
  • ដំណើរការប្រើពេលប្រហែល 7–10 ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានទំនិញ
  • បន្ទាប់ពីអនុម័ត ប្រាក់នឹងត្រូវសងទៅវិធីបង់ប្រាក់ដើម

យើងនឹងជូនដំណឹងនៅពេលទទួល និងពិនិត្យទំនិញរួច ហើយប្រាប់ថាតើអនុម័តសងប្រាក់ឬអត់។ ប្រសិនបើអនុម័ត ប្រាក់នឹងត្រូវសងវិញក្នុងរយៈពេល 10 ថ្ងៃធ្វើការ។ សូមចំណាំថា ធនាគារ ឬកាតឥណទាន អាចចំណាយពេលបន្ថែមក្នុងការដំណើរការ។

ថ្លៃដឹកជញ្ជូនមិនត្រូវបានសងវិញទេ។

ការស្នើបង្វិលអីវ៉ាន់ត្រឡប់មិនបានជោគជ័យ (Failed Returns)

បើករណីទំនិញឬអីវ៉ាន់ មិនតំរូវអោយសងប្រាក់វិញ (ឧ. ត្រាបែកឬស្នាមបិទដែររបើកហើយ មានសញ្ញាថាជាអីវ៉ាន់ដែលបានប្រើប្រាស់ ឬមិនគោរពគោលការណ៍)

  • ទំនិញអាចត្រូវបានផ្ញើត្រឡប់ទៅអតិថិជនវិញ
  • ថ្លៃដឹកក្នុងស្រុកនឹងត្រូវបានកាត់ចេញឬអតិថិជនជាទទួលខុសត្រូវ

Support នឹងទាក់ទងអ្នកសម្រាប់រៀបចំការផ្ញើត្រឡប់។

ការជំនួសផលិតផល (Product Replacements)

បើទំនិញខូច ឬខូចខាតពេលដឹកជញ្ជូន (មិនមែនកំហុសអតិថិជន) យើងនឹងជំនួសឥតគិតថ្លៃ។

  1. ទាក់ទង Support ក្នុងរយៈពេល Return Window (ភ្ជាប់លេខបញ្ជាទិញ រូបភាព និងការពិពណ៌នា)
  2. យើងពិនិត្យក្នុង 1–2 ថ្ងៃធ្វើការ
  3. ក្នុងករណីខ្លះ យើងអាចទាមទារឱ្យអតិថិជនផ្ញើត្រឡប់ផលិតផលខូច មុនពេលអនុម័ត។ ក្នុងករណីនេះ អតិថិជនមិនត្រូវបង់ថ្លៃបន្ថែមទេ — ការណែនាំអំពីការត្រឡប់ផលិតផលមកវិញ នឹងត្រូវផ្តល់ដោយ Support។
  4. បន្ទាប់ពីបានពិនិត្យបញ្ជាក់ ការជំនួសផលិតផលថ្មីនឹងត្រូវអនុម័ត ហើយយើងនឹងផ្ញើទៅអតិថិជនដោយឥតគិតថ្លៃ។

ក្នុងករណីដែលមិនមានសញ្ញាខូចខាតច្បាស់លាស់លើផលិតផល ការស្នើសុំជំនួសនឹងត្រូវបានបដិសេធ។ ផលិតផលណាដែលបានផ្ញើមកឱ្យយើងពិនិត្យ អាចត្រូវបានផ្ញើត្រឡប់ទៅអតិថិជនវិញ ដោយកាត់ថ្លៃដឹកជញ្ជូនក្នុងស្រុក។

ការបញ្ចុះតម្លៃ Bundle (Promotional Bundle Discounts)

ការបញ្ចុះតម្លៃអនុវត្តតែពេលជាវជាឈុត Bundle ទាំងមូល។
បើចង់បង្វិលត្រឡប់ផលិតផលតែមួយមុខក្នុងចំណោមឆុតណាមួយ → ការបញ្ចុះតម្លៃត្រូវបានលុបចោល

ផលិតផលផ្សេងទៀតដែលនៅសល់នឹងគិតតម្លៃធម្មតាទៅតាមតម្លៃលក់ជាក់ស្តែង។បើប្រាក់សងវិញមិនគ្រប់ អ្នកត្រូវបង់បន្ថែមចំនួនខ្វះ។

ការដឹកជញ្ជូនត្រឡប់ (Return Shipping)

ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ករណីមានសិទ្ធិ ឬក្នុងគោលការណ៌របស់យើង។
Support នឹងផ្តល់ការណែនាំ។

ទំនិញមិនអាចសងប្រាក់ (Non-Refundable Items)

  • Gift cards និង e-gift certificates
  • ទំនិញ Final sale (បានសម្គាល់ពេលទិញ)

ចំណាំបន្ថែម (Additional Notes)

  • យើងរក្សាសិទ្ធិក្នុងការកំណត់ ឬបដិសេធការត្រឡប់ ក្នុងករណីប្រើប្រាស់មិនត្រឹមត្រូវ
  • ត្រូវមានភស្តុតាងការទិញ (លេខបញ្ជាទិញ)